Posts

now to get started.

Image
 Bitcoin  First, get yourself a  bitcoin  wallet. Next, you will need a place to store your new bitcoins . In the  bitcoin  world, they're called a 'wallet' but it might be best to think of them as a kind of bank account. Depending on the security levels you want, different wallets will provide different levels of security Bitcoin Price link >>>>>>> now to get started. Bitcoin Mining - Start Mining Now - hashflare.io‎ SHA-256 Mining - $1.20 per 10 GH/s start earning in less than 24 hours! Instant BTC Withdrawal · Auto-Withdraw · Profitable terms · Guaranteed payments · Stability

រំពឹងអី! ចោរចូលលួចរត់ប្តឹងសមត្ថកិច្ច តែអត់មានអ្នក​កម្រើក​សោះ

Image
រំពឹងអី!ចោរចូលលួចរត់ប្តឹងសមត្ថកិច្ច តែអត់មានអ្នក​កម្រើក​សោ ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ផ្ទះ​មួយ​កន្លែង​ដែល​មាន​ក្រុម​និស្សិត​ស្រី​ៗក្នុង​នោះ href="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfYWPUdh_jfLqosK6H9SHIIADZKKF0iBLAj4kQX05RHsfbVmZQuQ9AE3Q3BUbXXiJQ4DoBQ1lSI5Kk6Y-RE72k9NFbfT24Z7_FjMOi5jDv66BTh-y6JD2GZ0fC69fYmN924U25XDcTeLEy/s1600/24891872_1311205689008005_1402717418_n.jpg" imageanchor="1"> មាន​​មនុស្ស​ប្រុស​ម្នាក់​បាន​មក​ជួល​ស្នាក់​នៅ ត្រូវ​បាន​ចោរ​ចូល​លួច​ទ្រព្យសម្បត្តិ​អស់​ជា​​ច្រើន ដែល​​សង្ស័យ​ថា ក្រុម​ចោរ​អាច​មាន​ចាប់ពី​២​នាក់​ឡើង​ទៅ ចូល​តាម​ទ្វារ​ចំហៀង​ដែល​ម្ចាស់​ភ្លេច​ចាក់សោ ហើយរត់​​គេច​ខ្លួន​​បាត់​ដោយ​សុវត្ថិភាព ។ ​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ចន្លោះ​ម៉ោង​១ ទៅ​២​រំលង​អធ្រាត្ រ​ចូល​ថ្ងៃ​ទី​០៨ ធ្នូ នេះ ស្ថិត​នៅ​ចំណុច​ភូមិ​អូរ​ខ្ជាយ សង្កាត់​ព្រែក​​ព្រះស្តេច ក្រុង​បាត់ដំបង ។
Image
តន្ត្រីបុរាណ​​ស្នាដៃ​បង្កើត​ថ្មី​បង្កើត​ឡើង​ដើម្បី​ជា​ម​រតក​សម្រាប់​ក្មេង​១០០ឆ្នាំ​ក្រោយ ​ដែល​ប្រគំ​ឡើង​ក្នុង​មហោស្រព​​បុណ្យ​រួម នៅ​លើ​ទឹក​ដី​ខេត្ត​សៀមរាប​ កាល​ពី​ពេល​កន្លង​ទៅ​នេះ ទទួល​បាន​ជោគជ័យ​គួឱ្យ​កត់​សម្គាល់ និង​បាន​ទាក់​ទាញ​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា​យ៉ាង​ច្រើន​កុះករ។ នាយក​មជ្ឈមណ្ឌល​បេតិកភណ្ឌ​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមត​ប្រចាំ​ខេត្ត​សៀមរាប និង​ជា​អ្នក​ផ្ដួច​ផ្ដើម​​​បង្កើត​ស្នាដៃ​នេះ​លោក​ សុង សេង បាន​ប្រាប់​ Sabay ថា កម្ម​វិធី​ដែល​បាន​ប្រព្រឹត្តិ​ទៅ​រយៈ​ពេល៣ថ្ងៃកន្លង​ទៅ​​នេះ ទទួល​បាន​ជោគជ័យ​ច្រើន ​ព្រោះ​មាន​ភ្ញៀវ​ជាតិ​និង​អន្តរ​ជាតិ​មក​ទស្សនា​យ៉ាង​​ច្រើន។ លោក​បញ្ជាក់​ថាការ​រៀប​ចំ​​មហោស្រព​​នេះ​ គោល​​​បំណង​​ធំ​​បំផុត​​គឺ​ចង់​បញ្ជ្រាប​​តន្ត្រី​បុរាណ​ទៅ​កាន់​ពល​រដ្ឋ​​រស់​នៅ​ខេត្ត​​សៀម​រាប​ ​ស្វែង​យល់​ឱ្យ​​កាន់​តែ​ច្រើន​ពី​​តន្ត្រី​បុរាណ។ លោក សុង សេង បន្ថែម​ថា នេះ​ជា​ជោគជ័យធំ​​​មួយ​ដែល​​មហោស្រព​នេះ​ទទួល​បាន ​ព្រោះ​អ្នក​​ដែល​បាន​ដឹង​ពី​​ការ​​ផ្សព្វ​ផ្សាយ​ហើយ​ ពួក​គេ​ក៏មក​​ចូល​រួម​ទស្សនា​​ច្រើន។​​ “កម្មវិធី​លើក​នេះ​ឃើញ​ថា​ទទួល​បាន​ជោគជ័យ​ខ្លាំង រហូត​ដល់​ពេល​ខ្លះ​យើង​ខ្...

movie love

Image
please enjoy with my video by love story

មេរៀន​ជោគជ័យ​ ៧​យ៉ាង​ ដែល​គ្មាន​បង្រៀន​នៅ​សាលា​

Image
បន្ទាប់​ពី​បាន​អាន​នូវ​មេរៀន​ជា​ច្រើន​អំពី​ភាព​ជោគជ័យ​ លោក​អ្នក​ប្រហែល​ជា​មាន​សមត្ថភាព​ខ្លះ​ហើយ​ក្នុង​វិស័យ​ជំនួញ​ ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​។ ខាង​ក្រោម​នេះ​គឺ​ជា​មេរៀន​ដែល​ លោក​អ្នក​មិន​អាច​រៀន​បាន​ពី​សាលា​ឡើយ​ ប៉ុន្តែ​ពី​ការ​អនុវត្ត​ផ្ទាល់​រ​បស់​អ្នក ​ ​ បំភ្លេច​បរាជ័យ​​ សហ​គ្រិន​ដែល​ជោគជ័យ​ ឬ​អ្នក​ជំនួញ​ដ៏​អស្ចារ្យ​ដឹង​យ៉ាង​ច្បាស់​អំពី​បរាជ័យ​។ ពួក​គេ​មិន​ខ្លាច​បរាជ័យ​ទាំង​នោះ​ទេ ​ហើយ​ពួក​គេ​បន្ត​ដំណើរ​យ៉ាង​ស្វាហាប់​ បន្ទាប់​ពី​ទទួល​បាន​បរាជ័យ​នោះ​។

ពិត​ទេ កម្ពុជា​គ្រោង​សាងសង់​អគារ​កម្ពស់​600​ម៉ែត្រ​មួយទៀត ?

Image
  រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ មាន​លេចឮ​ថា កម្ពុជា​គ្រោង​សាងសង់​អគារ​មួយ​ដែល​មាន​កម្ពស់​៦០០​ម៉ែត្រ ខណៈ​គម្រោង​អគារ​ពាណិជ្ជកម្ម​កម្ពស់​៥៥០​ម៉ែត្រ​មា​នទី​តាំងនៅ​អតីត​មណ្ឌល​កម្សាន្ដ​ឌ្រី​ម​លែ​ន ត្រូវ​បាន​ពន្យារពេល ។ បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គម្រោង​អគារ​កម្ពស់​កប់​ពពក​ថ្មី​មួយ​នេះ​កំពុង​ផ្តួចផ្តើម​សាងសង់​ក្នុង​ទីក្រុង​នាគរាជ​សម្តេច​តេ​ជោ ស្ថិត​នៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ ។ លោក​សាស្ត្រាចារ្យ ភឿ​ង សុ​ភ័​ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ដែល​ជា​ស្ថាបត្យករ​ផ្តួចផ្តើម​រៀបចំ​គម្រោង​ទីក្រុង​នាគរាជ​សម្តេច​តេ​ជោ បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ៖« តាម​ផែនការមេ​នៃ​ទីក្រុង​នាគរាជ​សម្តេច​តេ​ជោ យើង​គ្រោង​នឹង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពស់​៦០០​ម៉ែត្រ​មួយ សម្រាប់​ប្រើប្រាស់​ជា​ការិយាល័យ​កណ្តាល​របស់​សម្តេច​តេ​ជោ ដែល​លោក​អាច​ត្រួតពិនិត្យ​មើល​ស្ថានភាព និង​ការ​អភិវឌ្ឍ​ប្រទេស​ចេញពី​អគារ​នេះ​បាន ព្រោះ​កម្ពស់​៦០០​ម៉ែត្រ គឺ​អាច​មើលឃើញ​ទូ​ទាំង​ប្រទេស​ហើយ » ។ លោក​បន្ត​ថា ៖« អគារ​នេះ​នឹង​សាងសង់​នៅ​កណ្តាល​ទីក្រុង​ន...

អ្នក​ទេសចរនាំ​គ្នា​ថត​រូប​នៅ​មុខ​ភ្នំ​ភ្លើង​បាលី​ដែល​រៀប​ផ្ទុះ ខណៈ​អ្នក​ភូមិ​ភ័យ​បះ​សក់

Image
រូបថត​រាប់​រយ​សន្លឹក​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម អ៊ីនស្ដាក្រាម បង្ហាញ​ពី​ភ្ញៀវ​ទេសចរ​មួយ​ក្រុម​ដែល​កំពុង​ថតរូប​នៅ​ពី​មុខ​ភ្នំ​ភ្លើង​បម្រុង​នឹង​ផ្ទុះ​លើ​កោះ​បាលី ខណៈ​អ្នក​ស្រុក​ជាង ១០​ម៉ឺន​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ដោយ​សារ​តែ​ភ្នំ​ភ្លើង​កំពុង​បញ្ចេញ​ផ្សែង​និង​ផេះ​ដែល​មាន​កម្ពស់​រហូត​ដល់ ៧៦០០ ម៉ែត្រ​ទៅ​លើ​អាកាស។ អ្នក​ទេសចរ​ជា​ច្រើន​បាន​ឈរ​ថត​រូប​នៅ​ពី​មុខ​ប្រាសាទ Lempuyang ឬ​ហៅថា 'ទ្វារ​នៃ​ឋាន​សួរ' ខណៈ​ផេះ​និង​ផ្សែង​ត្រូវ​បាន​គេ​ឃើញ​ហ៊ុយ​ចេញ​ពី​ភ្នំ Agung។ ហើយ​រូប​ថត​ភាគ​ច្រើន​ត្រូវ​បាន​ដាក់​ចំណង​ជើង​ថា​ 'ម្ដង​ក្នុង​មួយ​ជីវិត' ។ អ្នក​នាង Jill Powers ជនជាតិ​អូស្ត្រាលី​បាន​ប្រាប់ Daily Mail ថា​អ្នក​នាង​បាន​ធ្វើ​ដំណើរ​មក​កាន់​កោះ​បាលី ដើម្បី​ទទួល​បទ​ពិសោធន៍​ភ្នំ​ភ្លើង​ដែល​រៀប​នឹង​ផ្ទុះ​ដោយ​ខ្លួន​ឯង។គួរ​រំលឹក​ថា ភ្នំភ្លើង Agung បាន​និង​កំពុង​តែ​បាញ់​ផេះ​ពណ៌​ស និង​ប្រផេះ​ទៅ​លើ​អាកាស​ជាង​មួយ​សប្ដាហ៍​មក​ហើយ ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ជាប់​គាំង​នៅ​លើ​កោះ​ដោយ​សារ​តែ​ជើង​ហោះ​ហើរ​ត្រូវ​បាន​ពន្យារ​ពេល។

មិនមែនចេះតែខ្ចីទេណាបងប្អូន! មន្ត្រីថា​ពលរដ្ឋ​ខ្មែរ​ជំពាក់​លុយធនាគារ​ជិត​៤ពាន់​លាន​ដុល្លារ

Image
​ គិតត្រឹម​ដំណាច់​ខែ​កញ្ញា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​កម្ពុជា ១,៨លាននាក់​ បាន​ជំពាក់​ប្រាក់​ធនាគារ ដោយមាន​ទំហំ​ប្រាក់​កម្ចី​សរុប​​ជាង ១៦ ទ្រីលាន​រៀល ស្មើ​ប្រហាក់​ប្រហែល ៤ពាន់​លាន​ដុល្លារ។ ​នេះបើតាម​ការលើក​ឡើង​របស់​ឯកឧត្តម ជា ចាន់តូ ​ទេសា​ភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា នៅក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ ស្ដីពី "វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា" ដែល​រៀបចំ​ឡើង ដោយ​ធនាគារជាតិ​នៃ​កម្ពុជា នៅ​ខេត្ត​កំពង់ចាម កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ ឯកឧត្តម​ ជា ចាន់តូ ឲ្យដឹង​ថា ចំពោះ​ប្រាក់​បញ្ញើ​វិញ គឺមាន​ប្រមាណ ៨ទ្រីលាន​រៀល ស្មើ​ប្រហាក់​ប្រហែល​ ១,៩៥ ពាន់​លាន​ដុល្លារ ដែល​ប្រាក់​ទាំង​នេះ គឺ​ទទួល​បាន​ពី​អ្នក​ផ្ញើ មាន​ជាង ១,៧​លាន​នាក់។ ឯកឧត្តម​ បន្តថា ទោះបី​ជា​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​មាន​ការ​រីក​ចម្រើន​យ៉ាងណា​ក៏ដោយ​ ​ប៉ុន្តែនៅតែ​​ព្រួយ​បារម្ភ​ក្នុងវិស័យ​នេះ ព្រោះ​ថា​​​​​ប្រជា​ពលរដ្ឋ​ទាំងនោះ​បានខ្ចី​លុយ​ធនាគារ ដោយហេតុថាដើម្បីយក​ទៅ​ប្រើប្រាស់​ក្នុងការ​ប្រកប​មុខរបរ ឬ​អាជីវកម្ម​របស់​ពួកគេ។ ប៉ុន្តែឯកឧត្តមបារម្ភថាៈ «វិស័យ​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ដូចជា ការខ្ចី​របស់​ប្រជាពលរដ្ឋ​ក្រ...

អស្ចារ្យមែន! ឈុត​គ្រឿង​អលង្ការ​មាស​ខ្មែរ​នាសម័យ​អង្គរដែលបាត់ ត្រូវ​យកមកដល់វិញ​ស្អែក​ហើយ

Image
ឈុត​គ្រឿង​អលង្ការ​មាស​ខ្មែរ​នាសម័យ​អង្គរដែលបាន​បាត់បង់​ពីកម្ពុជាជាយូរមក​ហើយនោះនឹង​ត្រូវនាំយកពី​អង់គ្លេសមក​ដល់កម្ពុជា​វិញ​នៅ​ថ្ងៃស្អែកពេលព្រឹក។​ ឈុតគ្រឿងអលង្ការមាសសម្រាប់លម្អរូបចម្លាក់នាសម័យអង្គរ ដែលត្រូវនាំមកវិញនោះរួមមានម្កុដ១ ក្បាច់ពាក់សៀតផ្កា១គូ ក្រវិល១គូ ខ្សែក១ ស្នាប់ដៃ១គូ ខ្សែពាក់ឈៀង(ក្រវាត់ទ្រូង) ១គូ និងខ្សែចង្កេះ១។ ឈុតគ្រឿងអលង្ការមាសនេះ​ស្ថិតក្នុងសម័យអង្គររវាងសតវត្សរ៍ទី១១ និង១២នៃគ្រិស្ដសករាជ។ ឯឧត្តម ហ៊ុន ម៉ានី ប្រ​ធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក)ដែលបាន​ចូលរួម​ទៅទទទួល​យក​ឈុតគ្រឿងអលង្ការទាំងនេះបាន​សរសេរសារនៅ​លើទំព័រហ្វេប៊ុកនារសៀលនេះដោយ​អំពាវនាវ​ឲ្យ​ពល​រដ្ឋ​ចូល​រួម​ដង្ហែរ​បេតិកភណ្ឌជាតិ​មួយ​នេះ។ ឯឧត្តម​សរសេរថា៖ «ពួកយើងកំពុងត្រឡប់ទៅវិញហើយ...សូមចូលរួមជាមួយ​ពួកយើងទាំងអស់គ្នា​ អបអរ​បេតិកភណ្ឌជាតិ​របស់យើង​នៅ​សារមន្ទីរជាតិ​នៅ​ថ្ងៃទី២ ខែធ្នូ ពេលព្រឹក»។

ស្រាបៀរ​អង្គរ ផ្ដល់​រង្វាន់​ប័ណ្ណ​ទឹក​ប្រាក់​ទិញ​អីវ៉ាន់​សរុប​ជាង ៥០០០ ដុល្លារ សម្រាប់​អ្នក​រៀបការ

Image
ក្រៅ​ពី​រង្វាន់​​ទឹកប្រាក់​សុទ្ធ ៤០០០ ដុល្លារ​ចំនួន ១០ រង្វាន់ សម្រាប់​ដំណើរ​កម្សាន្ត​ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​ក្រៅ​ប្រទេស ស្រាបៀរ​អង្គរ ក៏​នឹង​ផ្ដល់​រង្វាន់​មួយ​ផ្សេង​ទៀត ជា​ប័ណ្ណ​ទិញ​អីវ៉ាន់ ៣៥០ ដុល្លារ​សរុប​មាន ១៥ រង្វាន់ បើ​សិន​អ្នក​យក​ស្រាបៀរ​អង្គរ (Angkor, Angkor Extra Stout) សម្រាប់​ពិធី​មង្គល​ការ។ ការ​ចាប់​ឆ្នោត​ផ្សង​សំណាង នឹង​ធ្វើ​ឡើង​រៀង​រាល់​មួយ​ខែ​ម្ដង ចាប់​ពី​ខែ ធ្នូ ២០១៧ ដល់ ឧសភា ២០១៨ ខណៈ​អ្នក​ឈ្នះ​នឹង​មាន​ផ្សាយ​លើ​ហ្វេសប៊ុក​ផ្ទាល់​ស្រាបៀរ​អង្គរ Angkor Beer។ ដើម្បី​អាចឈ្នះ​រង្វាន់​នេះ អ្នក​រៀបការ​ត្រូវ​ទិញ​ស្រាបៀរ​អង្គរ​ចាប់​ពី ២៥ កេស ក្រុមហ៊ុន​នឹង​ថែម​ជូន ១ កេស សៀវភៅ​កត់​ចំណង​ដៃ ២ ក្បាល ធុង​ទឹក​កក​ចំណុះ ១៨,៩ លីត្រ ឬ​កាបូប Carlsberg ឬTuborg និង​ឆ្នោត​ផ្សង​សំណាង​ ១ សន្លឹក។ បើ​ទិញ​ថែម ១០ កេស​ទៀត នឹង​បាន​សន្លឹក​ឆ្នោត ១ សន្លឹក​បន្ថែម​ទៀត។ អត្ថបទពាក់ព័ន្ធ៖ ត្រូវ​ប៉ាន់​ម៉ាច់​អ្នក​ជិត​ការ! ភេសជ្ជៈ​ប៉ុន្មាន​ប្រភេទ​នេះ កំពុង​ផ្ដល់​រង្វាន់​រាប់​ពាន់​ដុល្លារ ទាំង​អ្នក​ក្រុង ទាំង​អ្នក​ខេត្ត ក្រៅ​ពី​ស្រាបៀរអង្គរ ស្រាបៀរ Tuborg, Carlsberg និង Guinness ក៏​ផ្ដល់​រង្វាន់​ដូច​គ្នា​នេ...

Ronaldo ស៊ុតចូលតែ Real ស្ពាយបរាជ័យមក Bernabeu វិញ

Image
ក្នុងជំនួបនៅកីឡដ្ឋាន Wembley កាលពីយប់មិញ ក្រោយផ្លុំកញ្ចែចាប់ផ្ដើមការប្រកួតភ្លាម Spurs បានបើកការវាយសម្រុកយ៉ាងខ្លាំង ពិសេសគឺឱកាសស៊ុតយ៉ាងល្អពីខ្សែប្រយុទ្ធឆ្នើម Harry kane តែត្រូវជួយសង្គ្រោះពីអ្នកចាំទី។ រហូតដល់នាទី ២៧ Kieran Trippier បានបញ្ជូនបាល់ឲ្យ Dele Alli បញ្ជូលទីបានសម្រេច។ ក្រោយត្រូវគូប្រជែងនាំមុខក្រុមភ្ញៀវបានបន្តដាក់សម្ពាធលើម្ចាស់ផ្ទះរហូតស៊ុតបាន២ដងផ្ទួនៗដោយ Ronaldo តែមិនអាចផុតដៃអ្នកចាំទី Hugo Lloris បាន។ លុះដល់នាទី៥៦ តារាវ័យក្មេង Dele Alli បានបង្ហាញថ្វីជើងស៊ុតបញ្ចូលទីមួយបាល់យ៉ាងល្អថែមទៀតបន្ទាប់ពីអូសផុតខ្សែការពារ Real ជាច្រើននាក់។ នាទី៦២ Sergio Ramos សឹងតែរកបានមួយគ្រាប់ទៅហើយ តែបែរជាស៊ុតបុកជើង Ronaldo ដែលជាមិត្តរួមក្រុម។ នាទី៦៥ Alli បានបញ្ជូនបាល់ឲ្យ kane ដាច់មាត់រួចក៏បញ្ជូនបន្តឲ្យ Christian Eriksen ស៊ុតកាច់ចង្កេះអ្នកចាំទីរកឃើញគ្រាប់ទី៣ឲ្យក្រុមមានមូលដ្ឋាននៅទីក្រុងឡុងភាគខាងជើង។ លុះសល់១០នាទីចប់ការប្រកួត Ronaldo ស៊ុតបាន១គ្រាប់សងវិញជាការតែតទម្លាក់ឲ្យរបស់ Marcelo៕

មក​ស្គាល់​កីឡាករ​ថ្លៃ​ទាំង​ 3 របស់ Manchester City

Image
ឆ្នាំ​២០០៨ ចាប់​តាំង​ពី​មហាសេដ្ឋី​អារ៉ាប់​ Khaldoon Al Mubarak បាន​​ក្លាយ​ជា​ប្រធាន​ក្លឹប ​​Manchester City បាន​ចំណាយ​លុយ​ហែហូរ​ជា​ច្រើន​នាំ​យក​កីឡាករ​ខ្លាំង​ៗ​មក​រួម​ក្រុម ដើម្បី​ឈ្នះ​ពាន​។ ដូច​ជា​​ការ​រំពឹង​ទុក​រដូវ​កាល​ ២០១១-១២ ពួក​គេ​បាន​លើក​ពាន Premier League ​ជា​លើក​ទី​៣​ក្នុង​ប្រវត្តិសាស្ត្រ។ ក្រោយ​មក​ទៀត​រដូវ​កាល​២០១៣-១៤ ពួក​បាន​ក្ដោប​ពាន​នេះ​ម្ដង​ទៀត ក្រោម​ការ​ដឹង​នាំ​របស់​លោក Manuel Pellegrini។ អ្វី​ដែល​ជា​ទី​ចាប់​អារម្មណ៍​រដូវ​កាល​នេះ ក្រុម​រហស្សនាម​មេឃ​ខៀវ​​បាន​ទិញ​ចូល​កីឡាករ​នៅ​តំបន់​ការពារ​ជា​ច្រើន​នាក់ ហើយ​សុទ្ធ​តែ​ថ្លៃ​ៗ បំបែក​កំណត់ត្រា​ទៀត​ផង។ ដូច្នេះ​ខាង​​ក្រោម​នឹង​បង្ហាញ​​កីឡាករ​ថ្លៃ​ទាំង​១០​របស់ Manchester City៖ 1. Robinho តម្លៃ​៣២​លាន​ផោន ទិញ​ពី Real Madrid 2. Ederson តម្លៃ​៣៤,២​លាន​ផោន​ ទិញ​ពី Benfica 3.Leroy Sané តម្លៃ​៣៧​លាន​ផោន ទិញ​ពី Schalke 04

Zidane មិន​បារម្ភ​ទម្រង់​លេង​ធ្លាក់​ចុះ​របស់​ Real ទោះ​ចាញ់​២​ប្រកួត​ជាប់​គ្នា​

Image
គ្រាប់​បាល់​២​គ្រាប់​របស់​ Dele Alli និង​១​គ្រាប់​របស់​ Christian Eriksen បាន​រក​ឃើញ​ជ័យ​ជម្នះ​​ឲ្យ​ Spurs លើ​ក្រុម​ជើង​ឯក​អឺរ៉ុប​​ និង​បន្ថែម​សម្ពាធ​​មួយ​កម្រិត​ទៀត​លើ​លោក​ Zidane ដែល​កំពុង​ជួប​វិបត្តិ​នៅ​ La Liga និង​ចាញ់​លើក​ដំបូង​នៅ Champions League រដូវ​កាល​នេះ។ កាល​ពី​ចុង​សប្ដាហ៍​ Real បាន​ចាញ់​លើក​ទី​ពីរ​នៅ​ក្របខ័ណ្ឌ​កំពូល​អេស្ប៉ាញ​ក្រោម​ថ្វី​ដៃ​របស់​ Girona ដោយ​លទ្ធផល​២​ទល់​នឹង​១ ធ្វើ​ឲ្យ​ពួកគេ​ដេញ​ពី​ក្រោយ​ Barcelona ដែល​កាន់​កាប់​កំពូល​តារាង​រហូត​ដល់​៨​ពិន្ទុ។ ឆ្លើយ​តប​នឹង​ស្ថានការណ៍​បែបនេះ​លោក​ Zidane បាន​និយាយ​ក្រោយ​ចាញ់​ Spurs ថា៖" នេះ​គឺ​ជា​ជីវិត។ ខ្ញុំ​មិន​បារម្ភ​នោះ​ទេ​នៅ​ពេល​នេះ ហើយ​ក៏​មិន​បារម្ភ​ច្រើន​ដែរ​រហូត​ដល់​ចប់​រដូវ​កាល។ ទោះ​ជា​មាន​អ្វី​កើត​ឡើង​ពួក​យើង​នឹង​ធ្វើ​ការ​វិភាគ​ ដើម្បី​​កែ​កំហុស។ Real បាន​លេង​ទល់​នឹង​ក្រុម​ដែល​ខ្លាំង​ជាង និង​លេង​ល្អ​ជាង​ដូច្នេះ​យើង​ត្រូវ​តែ​ទទួល​ការ​ពិត"៕

តន្ត្រី​បុរាណ​ស្នាដៃ​បង្កើត​ថ្មី​ដ៏​កម្រ​ ប្រជុំ​៥ប្រទេស​ទាក់​ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិច្រើនកុះករ

Image
តន្ត្រីបុរាណ​​ស្នាដៃ​បង្កើត​ថ្មី​បង្កើត​ឡើង​ដើម្បី​ជា​ម​រតក​សម្រាប់​ក្មេង​១០០ឆ្នាំ​ក្រោយ ​ដែល​ប្រគំ​ឡើង​ក្នុង​មហោស្រព​​បុណ្យ​រួម នៅ​លើ​ទឹក​ដី​ខេត្ត​សៀមរាប​ កាល​ពី​ពេល​កន្លង​ទៅ​នេះ ទទួល​បាន​ជោគជ័យ​គួឱ្យ​កត់​សម្គាល់ និង​បាន​ទាក់​ទាញ​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា​យ៉ាង​ច្រើន​កុះករ។ នាយក​មជ្ឈមណ្ឌល​បេតិកភណ្ឌ​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមត​ប្រចាំ​ខេត្ត​សៀមរាប និង​ជា​អ្នក​ផ្ដួច​ផ្ដើម​​​បង្កើត​ស្នាដៃ​នេះ​លោក​ សុង សេង បាន​ប្រាប់​ Sabay ថា កម្ម​វិធី​ដែល​បាន​ប្រព្រឹត្តិ​ទៅ​រយៈ​ពេល៣ថ្ងៃកន្លង​ទៅ​​នេះ ទទួល​បាន​ជោគជ័យ​ច្រើន ​ព្រោះ​មាន​ភ្ញៀវ​ជាតិ​និង​អន្តរ​ជាតិ​មក​ទស្សនា​យ៉ាង​​ច្រើន។ លោក​បញ្ជាក់​ថាការ​រៀប​ចំ​​មហោស្រព​​នេះ​ គោល​​​បំណង​​ធំ​​បំផុត​​គឺ​ចង់​បញ្ជ្រាប​​តន្ត្រី​បុរាណ​ទៅ​កាន់​ពល​រដ្ឋ​​រស់​នៅ​ខេត្ត​​សៀម​រាប​ ​ស្វែង​យល់​ឱ្យ​​កាន់​តែ​ច្រើន​ពី​​តន្ត្រី​បុរាណ។ លោក សុង សេង បន្ថែម​ថា នេះ​ជា​ជោគជ័យធំ​​​មួយ​ដែល​​មហោស្រព​នេះ​ទទួល​បាន ​ព្រោះ​អ្នក​​ដែល​បាន​ដឹង​ពី​​ការ​​ផ្សព្វ​ផ្សាយ​ហើយ​ ពួក​គេ​ក៏មក​​ចូល​រួម​ទស្សនា​​ច្រើន។​​ “កម្មវិធី​លើក​នេះ​ឃើញ​ថា​ទទួល​បាន​ជោគជ័យ​ខ្លាំង រហូត​ដល់​ពេល​ខ្លះ​យើង​ខ្...

ស្ត្រីចំណាស់ម្នាក់ ព្យួរផ្លាក "ស្វែងរកមិត្តប្រុស" នៅមុខផ្ទះ បន្ទាប់ពីលែងលះជាមួយប្ដីជាតិអាល្លឺម៉ង់

Image
នៅភាគឦសានខេត្ត Ubon Ratchathani ស្ត្រីមេម៉ាយជនជាតិថៃវ័យ ៦៥ឆ្នាំម្នាក់ បានព្យួរផ្លាក "ស្វែងរកមិត្តប្រុស" នៅមុខផ្ទះខ្លួន បន្ទាប់ពីលែងលះដាច់ស្រេចជាមួយប្ដីជនជាតិអាល្លឺម៉ង់។ ស្ត្រីឈ្មោះ Sompong Chomphuprapet កំពុងធ្វើឲ្យកក្រើកពេញសារព័ត៌មានថៃក្នុងថ្ងៃនេះ បន្ទាប់ពី បានដាក់តាំងផ្លាកនៅមុខផ្ទះរបស់ខ្លួន។ ក្នុងផ្លាកនោះ បានសរសេរថា៖ "ស្ត្រីអាយុ ៦៥ឆ្នាំម្នាក់ កំពុងស្វែងរកមិត្តប្រុស ដែលជាពោះម៉ាយមានអាយុចន្លោះពី ៦០ ដល់៧០ ឆ្នាំ ហើយមានប្រាក់ខែចូលនិវត្តន៍។ ខ្ញុំចិត្តល្អ ស្មោះត្រង់ និងមានសុខភាពមាំមួន។ បើសិនជាអ្នកចាប់អារម្មណ៍ សុំទាក់ទងនៅទីនេះ"។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ស្ត្រីមេម៉ាយ Sompong បានថ្លែងថា៖ "ខ្ញុំចង់បានបុរសល្អម្នាក់។ រស់នៅម្នាក់ឯងឯកោ និងក្រៀមក្រំណាស់"។ ស្ត្រីរូបនេះបានបន្តទៀតថា៖ "ខ្ញុំចង់បានមន្ត្រីរាជការចូលនិវត្តន៍ម្នាក់ដែលមានប្រាក់ខែ។ ខ្ញុំចង់បានស្នេហាពិត។ ខ្ញុំចង់បានស្នេហាមួយដ៏ពិតប្រាកដ ហើយអាចរស់នៅជាមួយគ្នា រហូតមានតែសេចក្ដីស្លាប់ទើបអាចបំបែកយើងបាន"។ Sompong បានបន្ថែមទៀតថា៖ "បើសិនជាមាននរណាចាប់អារម្មណ៍មកទាក់ទងខ្ញុំ ខ្ញុំនឹងពិចារណា និងវា...

សារមន្ទីរជាតិអង្គជាមជ្ឈមណ្ឌលវប្បធម៌ លើដែនដីពិសិដ្ឋកម្ពុជា

Image
បដិមា ព្រះពុទ្ធ រូប ប្រមាណ ១ពាន់ អង្គ​ មាន​គ្រប់​ទំហំ​ និង​សណ្ឋាន​នៃ​កាយ​វិការ​ក្នុង​សភាព​ស្ងៀម​ស្ងាត់​ កំពុង​អន្ទង​ដួង​ចិត្ត និង​ចាប់​ចង​ក្រសែ​ភ្នែក​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍​ទស្សនា​​យ៉ាង​ផ្ចិត​ផ្ចង់​ជាមួយ​នឹង​ការ​ស្ញប់​ស្ញែង​​​អំពីស្នា​ដៃ​សិល្បៈ​ចម្លាក់​របស់​បុព្វបុរស​ខ្មែរ​។ បដិមា​ទាំង​នេះ​មាន​អាយុ​កាល​ចាប់​តាំ​ង​ពីមុន​សម័យ​អង្គរ​ដល់​សម័យ​ក្រោយ​អង្គរ ​ហើយ​ត្រូវ​បាន​​ដាក់​តាំង​នៅ​ក្នុង​វិចិត្រ​សាល​ឯក ​ព្រះពុទ្ធ​បដិមា​មួយ​ពាន់​អង្គ​​ ដែល​ជាផ្នែក​ដ៏សំខាន់​​មួយ​នៃសារមន្ទីរ​ជាតិ​អង្គរ​។​ សារមន្ទីរ​ជាតិ​អង្គរ​ ជា​មជ្ឈ​មណ្ឌល​វប្បធម៌​បេតិក​ភណ្ឌ​ដ៏​ធំ​មួយ​ក្នុង​ខេត្ត​សៀម​រាប និងបាន​បើកទ្វារ​ទទួល​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ កាលពី​ថ្ងៃទី១២​ ខែ​វិច្ឆិកា ឆ្នាំ២០១៧​។ សារមន្ទីរនេះ​នឹង​ផ្សព្វផ្សាយ​អំពី​វប្បធម៌-អរិយធម៌​ដ៏ខ្ពង់ខ្ពស់​របស់ជនជាតិខ្មែរ​។ នេះ​បើតាម​ការ​បញ្ជាក់របស់​មន្ត្រី​របស់សាមន្ទីរមួយនេះ។​ លោក​ សេង កុម្ភៈ ប្រធាន​ផ្នែក​ថែរក្សា​សមច្ច័យ​(ថែរក្សា)នៃ​សារមន្ទីរ​​ជាតិអង្គរ​បាន​ឲ្យ​ដឹង​ថា សារមន្ទីរនេះ​បាន​សាង​សង់​ឡើង​លើ​ផ្ទៃ​ដី​ប្រមាណ ​២ម៉ឺន​ម៉ែត្រ​ក្រឡា ​និង​​មាន​បែង​ចែក​ជា ​៨វិចិត្រ​សា...

ប្រទេស៤ ដែល​មាន​ពិធី​បុណ្យ​ស្រដៀង​បុណ្យ​អុំទូក​នៅ​កម្ពុជា

Image
ប្រទេស​កម្ពុជា​កំពុង​ប្រារព្ធ​ព្រះ​រាជពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​អក​អំបុក សំពះ​ព្រះ​ខែ ចាប់​ពី​ថ្ងៃ​ទី២ ដល់​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា។ ចំណែក​ប្រទេស​ចំនួន ៤​ទៀត ក៏​មាន​ពិធី​បុណ្យ​ស្រដៀង​នឹង​បុណ្យ​អុំទូក​ដូច​កម្ពុជា​ផង​ដែរ គ្រាន់​តែ​ខុស​ពេល​គ្នា​ប៉ុណ្ណោះ។ ១.ប្រទេស​ថៃ៖ ក្នុង​ប្រទេស​មួយ​នេះ មាន​ពិធី​មួយ​ឈ្មោះ​ថា "ពិធី​ប្រណាំង​ទូក​វែង" ដែល​ធ្វើ​ឡើង​រៀងរាល់​ឆ្នាំ ចន្លោះ​ខែ​កញ្ញា ឬ​តុលា។ ពិធី​នេះ​ធ្វើ​ឡើង​នៅ​តាម​ខេត្ត​ថៃ​មួយ​ចំនួន​ដែល​មាន​ទន្លេ​ធំៗ​ឆ្លង​កាត់ ក្នុង​នោះ​មាន​ដូច​ជា ខេត្ត Phisanulok និង Phichit ដែល​មាន​ទន្លេ Nan ឆ្លង​កាត់ ព្រម​ទាំង ខេត្ត Ang-Thong, Ayutthaya និងPathum-Thani ដែល​មាន​ទន្លេ Chao-Phraya ឆ្លង​កាត់។ ពិធី​នេះ​ជា​ពិធី​បុរាណ​របស់​ថៃ ដែល​មាន​អាយុ​កាល​ជាង ៦០០​ឆ្នាំ​ហើយ ពោល​គឺ​តាំង​ពី​សម័យ​អយុធ្យា​មក​ម្ល៉េះ​ហើយ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​ក្នុង​ន័យ​ចង់​ឲ្យ​ពលរដ្ឋ​មាន​ភាព​ស្វាហាប់ ក្លាហាន និង​អង់អាច ដើម្បី​ជា​សសរ​ទ្រូង​ក្នុង​ការ​ការពារ​ប្រទេស​ជាតិ​ខ្លួន។ ២.ប្រទេស​ឡាវ៖ ឡាវ​មាន​ពិធី​មួយ​ឈ្មោះ Boun Xuang Heua ដែល​ជា​ពិធី​បុណ្យ​ប្រណាំង​ទូក​ដ៏​ធំ​ក្នុង​ប្រទេស​មួយ...

មកស្គាល់ទីកន្លែងទាំង 6 មានអាកាសធាតុត្រជាក់បំផុត លើពិភពលោក

Image
ពិភពលោក ពោរពេញ​ទៅ​ដោយ​បរិយាកាស​ខ្លាំង​ហួស​ប្រមាណ ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​លំបាក ក្នុង​ការ​រស់​នៅ​របស់​មនុស្ស។ នៅ​លើ​ភព​ផែនដី​នេះ សម្បូរ​ទៅ​ដោយ​ទីកន្លែង​ដែល​មាន​អាកាសធាតុ​ក្ដៅ និង​ត្រជាក់​ខ្លាំង​បំផុត។ អាកាសធាតុ​ត្រជាក់​បំផុត ដែល​ធ្លាប់​ត្រូវ​គេ​កត់ត្រា​បាន គឺ -៨៩,២អង្សាសេ នៅ​ឯ​ស្ថានីយ​ស្រាវជ្រាវ​រុស្ស៊ី Vostok Station នៅ​ទ្វីប​អង់តាកទិច កាល​ថ្ងៃ​ទី២១ ខែ​កក្កដា ឆ្នាំ១៩៨៣។ នៅ​ក្នុង​ថ្ងៃ​នេះ​យើង​នឹង​ណែនាំ​ប្រិយមិត្ត​ទាំង​អស់​គ្នា ឲ្យ​បាន​ស្គាល់​នូវ​ទីកន្លែង​ទាំង ១០ ដែល​មាន​អាកាសធាតុ​ត្រជាក់​បំផុត លើ​ពិភពលោក។

ក្រសួង​អប់រំអាច​ទទួល​បាន​ថវិកា​សម្រាប់​ឆ្នាំ​២០១៨ ជិត​២០០​លាន​ដុល្លារ លើស​ឆ្នាំ​ចាស់

Image
ក្រ​សួង​អប់​រំ​អាច​នឹង​ទទួល​បាន​ថវិកា​សម្រាប់​ឆ្នាំ២០១៨​រហូត​ដល់​ជាង​៨០០​លាន​ដុល្លារ​ កើន​ជិត​២០០​លាន​លើស​ឆ្នាំ​២០១៧។ ក្នុង​ជំនួប​ជាមួយ​លោក​ Wener Langen ប្រធាន​គណៈកម្មាធិការកិច្ចការ​សេដ្ឋកិច្ច​ និង​រូបិយវ​ត្ថុ​របស់​សហភាព​អ៊ឺរ៉ុប នៅទី​ស្តីការ​ក្រសួង​ កាលពី​ថ្ងៃទី៣១ ​ខែតុលា ឯកឧត្តម​ អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រី​ក្រ​សួង​សេដ្ឋកិច្ច​បាន​លើក​ឡើង​ថា សមិទ្ធ​ផល​ទាំង​នេះ ​គឺបាន​​មក​ពី​កំណែ​ទម្រង់​ការគ្រប់​គ្រង់ហិរញ្ញ​វត្ថុ​សាធារណៈ ​ដែល​ថា​អាច​ឲ្យ​រាជ​រដ្ឋាភិ​បាល​អាច​សន្សំថវិកា ​និងវិភាជ​ថវិកា​ ទៅ​តាម​ក្រសួង​ស្ថាប័ន​នីមួយៗ​ចំគោលដៅ​។ ថវិកា​របស់​ក្រសួង​អប់រំ ​យុវជន​ និងកីឡា​ ធៀប​នឹង​ចំណាយ​ចរន្ត​ថ្នាក់​ជាតិ​វិញ​ គឺបាន​កើន​ឡើង​ពី១៤,៥% នៅឆ្នាំ២០១៣ ដល់ ១៨,៣% នៅ​ក្នុង​ឆ្នាំ២០១៧​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌​មាន​ របស់​ក្រសួង​សេដ្ឋកិច្ច​​ និង​ហិរញ្ញវត្ថុ​កាល​ពី​ពេល​ថ្មីៗ​នេះ​។​ កាលពី​ថ្ងៃទី​២៧​ខែតុលា ​​ គណៈ​រដ្ឋមន្ត្រី បាន​សម្រេច​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៨​ ដែល​ក្នុងនោះ​រដ្ឋាភិបាល​បានកំណត់​ចំណាយ​ថវិកាជាតិ​ប្រមាណ​ជាង៦​ពាន់​លាន​ដុល្លារ កើន​ឡើង ...

កីឡាករ​អុំទូក​៖ មួយឆ្នាំ​ជួបគ្នា​ម្ដង ​ទោះឈ្នះ​ឬចាញ់​ទុកជា​ការ​កម្សាន្ត​

Image
​ ថ្ងៃ​ព្រហស្បតិ៍​ទី២​ ខែវិច្ឆិកា​ នេះ​គឺជា​ថ្ងៃ​ទី១ ​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​ បណ្តែត​ប្រទីប​ និងសំ​ពះ​ព្រះ​ខែ​អក​អំបុក ដែល​កីឡាករ​​អុំទូក​បាន​ជម្រុះពី​បណ្ដាខេត្ត​ ឡើង​មកប្រណាំង​ប្រកួត​នៅ​រាជធានី​ភ្នំពេញ​ ​ក្នុង​នោះ​មានកីឡាករ​រហូត១៤​ ៤៣៥​ នាក់​បានមក​ស្នាក់ជួប​ជុំគ្នារយៈ​ពេលបី​ថ្ងៃនៃ​ពិធីបុណ្យ​ ​ខណៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀប​ចំកន្លែង​ស្នាក់នៅ​ដល់កីឡាករ​យ៉ាង​កក់ក្ដៅ​ផងដែរ​។ ​លោក យន់ អ៊ិត កីឡាករអុំទូកម្នាក់ បានប្រាប់ថា លោកចូលរួមការប្រកួតអុំទូកនេះតាំងពីយូរណាស់មកហើយ ដោយទូកលោកមានឈ្មោះថា ដង្កោសែនជ័យបារមីម៉ឺនត្រា ធ្លាប់ទទួលបានជ័យជំនះដល់ទៅចំនួន៤លើកជាប់គ្នា។ លោក​ថា ​សម្រាប់​ឆ្នាំនេះ​ ​ការ​ប្រកួត​ពិបាក​យក​ឈ្នះ​បន្តិច​ ព្រោះ​តែផ្ទៃ​ទឹកឆ្នាំ​នេះ​អំណោយ​ផល ​ហើយ​ជើង​ខ្លាំង​ពីខេត្ត​ដទៃក៏​ច្រើន​ដែរ​។ ទោះ​ជា​លទ្ធផល​ចាញ់​ឬឈ្នះ​ក៏ដោយ​ ​លោក​ យន់ អ៊ិត ក៏​ចាត់​ទុកការ​ប្រណាំង​នេះ​ជាការ​កម្សាន្ត​ ផ្ទុយ​ទៅវិញ ​លោក​ថែម​ទាំង​បាន​ស្គាល់ ​និងរាប់អានកីឡាករ​ពីបណ្ដា​ខេត្តដទៃ​ទៀត​។ ខាងក្រោមនេះ ជាកន្លែង​ស្នាក់​នៅ​របស់​បង​ប្អូន​កីឡាករនៅខាងជើងស្ពានជ្រោយចង្វារ