មិនមែនចេះតែខ្ចីទេណាបងប្អូន! មន្ត្រីថា​ពលរដ្ឋ​ខ្មែរ​ជំពាក់​លុយធនាគារ​ជិត​៤ពាន់​លាន​ដុល្លារ

គិតត្រឹម​ដំណាច់​ខែ​កញ្ញា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​កម្ពុជា ១,៨លាននាក់​ បាន​ជំពាក់​ប្រាក់​ធនាគារ ដោយមាន​ទំហំ​ប្រាក់​កម្ចី​សរុប​​ជាង ១៦ ទ្រីលាន​រៀល ស្មើ​ប្រហាក់​ប្រហែល ៤ពាន់​លាន​ដុល្លារ។ ​នេះបើតាម​ការលើក​ឡើង​របស់​ឯកឧត្តម ជា ចាន់តូ ​ទេសា​ភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា នៅក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ ស្ដីពី "វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា" ដែល​រៀបចំ​ឡើង ដោយ​ធនាគារជាតិ​នៃ​កម្ពុជា នៅ​ខេត្ត​កំពង់ចាម កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

ឯកឧត្តម​ ជា ចាន់តូ ឲ្យដឹង​ថា ចំពោះ​ប្រាក់​បញ្ញើ​វិញ គឺមាន​ប្រមាណ ៨ទ្រីលាន​រៀល ស្មើ​ប្រហាក់​ប្រហែល​ ១,៩៥ ពាន់​លាន​ដុល្លារ ដែល​ប្រាក់​ទាំង​នេះ គឺ​ទទួល​បាន​ពី​អ្នក​ផ្ញើ មាន​ជាង ១,៧​លាន​នាក់។ ឯកឧត្តម​ បន្តថា ទោះបី​ជា​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​មាន​ការ​រីក​ចម្រើន​យ៉ាងណា​ក៏ដោយ​ ​ប៉ុន្តែនៅតែ​​ព្រួយ​បារម្ភ​ក្នុងវិស័យ​នេះ ព្រោះ​ថា​​​​​ប្រជា​ពលរដ្ឋ​ទាំងនោះ​បានខ្ចី​លុយ​ធនាគារ ដោយហេតុថាដើម្បីយក​ទៅ​ប្រើប្រាស់​ក្នុងការ​ប្រកប​មុខរបរ ឬ​អាជីវកម្ម​របស់​ពួកគេ។ ប៉ុន្តែឯកឧត្តមបារម្ភថាៈ «វិស័យ​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ដូចជា ការខ្ចី​របស់​ប្រជាពលរដ្ឋ​ក្រីក្រ កាន់តែ​ជំពាក់​បំណុល​វ័ន្តក ដោយសារ​ការ​ប្រើប្រាស់​មិន​ចំ​ទិសដៅ»។

Comments

Popular posts from this blog

សារមន្ទីរជាតិអង្គជាមជ្ឈមណ្ឌលវប្បធម៌ លើដែនដីពិសិដ្ឋកម្ពុជា

ស្រាបៀរ​អង្គរ ផ្ដល់​រង្វាន់​ប័ណ្ណ​ទឹក​ប្រាក់​ទិញ​អីវ៉ាន់​សរុប​ជាង ៥០០០ ដុល្លារ សម្រាប់​អ្នក​រៀបការ

ក្រសួង​អប់រំអាច​ទទួល​បាន​ថវិកា​សម្រាប់​ឆ្នាំ​២០១៨ ជិត​២០០​លាន​ដុល្លារ លើស​ឆ្នាំ​ចាស់