តន្ត្រី​បុរាណ​ស្នាដៃ​បង្កើត​ថ្មី​ដ៏​កម្រ​ ប្រជុំ​៥ប្រទេស​ទាក់​ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិច្រើនកុះករ

តន្ត្រីបុរាណ​​ស្នាដៃ​បង្កើត​ថ្មី​បង្កើត​ឡើង​ដើម្បី​ជា​ម​រតក​សម្រាប់​ក្មេង​១០០ឆ្នាំ​ក្រោយ ​ដែល​ប្រគំ​ឡើង​ក្នុង​មហោស្រព​​បុណ្យ​រួម នៅ​លើ​ទឹក​ដី​ខេត្ត​សៀមរាប​ កាល​ពី​ពេល​កន្លង​ទៅ​នេះ ទទួល​បាន​ជោគជ័យ​គួឱ្យ​កត់​សម្គាល់ និង​បាន​ទាក់​ទាញ​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា​យ៉ាង​ច្រើន​កុះករ។ នាយក​មជ្ឈមណ្ឌល​បេតិកភណ្ឌ​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមត​ប្រចាំ​ខេត្ត​សៀមរាប និង​ជា​អ្នក​ផ្ដួច​ផ្ដើម​​​បង្កើត​ស្នាដៃ​នេះ​លោក​ សុង សេង បាន​ប្រាប់​ Sabay ថា កម្ម​វិធី​ដែល​បាន​ប្រព្រឹត្តិ​ទៅ​រយៈ​ពេល៣ថ្ងៃកន្លង​ទៅ​​នេះ ទទួល​បាន​ជោគជ័យ​ច្រើន ​ព្រោះ​មាន​ភ្ញៀវ​ជាតិ​និង​អន្តរ​ជាតិ​មក​ទស្សនា​យ៉ាង​​ច្រើន។ លោក​បញ្ជាក់​ថាការ​រៀប​ចំ​​មហោស្រព​​នេះ​ គោល​​​បំណង​​ធំ​​បំផុត​​គឺ​ចង់​បញ្ជ្រាប​​តន្ត្រី​បុរាណ​ទៅ​កាន់​ពល​រដ្ឋ​​រស់​នៅ​ខេត្ត​​សៀម​រាប​ ​ស្វែង​យល់​ឱ្យ​​កាន់​តែ​ច្រើន​ពី​​តន្ត្រី​បុរាណ។ លោក សុង សេង បន្ថែម​ថា នេះ​ជា​ជោគជ័យធំ​​​មួយ​ដែល​​មហោស្រព​នេះ​ទទួល​បាន ​ព្រោះ​អ្នក​​ដែល​បាន​ដឹង​ពី​​ការ​​ផ្សព្វ​ផ្សាយ​ហើយ​ ពួក​គេ​ក៏មក​​ចូល​រួម​ទស្សនា​​ច្រើន។​​

“កម្មវិធី​លើក​នេះ​ឃើញ​ថា​ទទួល​បាន​ជោគជ័យ​ខ្លាំង រហូត​ដល់​ពេល​ខ្លះ​យើង​ខ្លាច​អត់​មាន​កន្លែងអង្គុយ​ផង ព្រោះ​ពួកគាត់​មក​មើល​ច្រើន តែ​ទោះ​ជា​យ៉ាង​ណា ឆ្នាំ​ក្រោយ​ក្រោយ​យើង​អត់​ទាន់​ដឹង​ថា នឹង​ធ្វើ​ទៀត​ឬ​យ៉ាង​ណា​ទេ ព្រោះ​យើង​ត្រូវ​ប្រជុំ​ក្រុម​ការ​ងារ​ទាំង​អស់​ វា​យតម្លៃ​ផល​វិជ្ជមាន​ និង​អវិជ្ជមាន​សិន ថា​មួយ​ណា​មាន​ច្រើន​​ជាង រួច​ទើប​យើង​សម្រេច​ជា​ក្រោយ”។

បើ​តាម​ការបញ្ជាក់​ពី​​នាយក​មជ្ឈមណ្ឌល​បេតិកភណ្ឌ​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមត ប្រចាំ​ខេត្ត​សៀមរាប​ បាន​ឱ្យ​ដឹង​ថា ការ​ចំណាយ​ទៅ​លើ​ការ​​រៀប​ចំ​មហោស្រព​ទាំង​មូល​អស់​ប្រមាណ ២៥ ០០០ដុល្លារ (ពីរ​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ​អាមេរិក) ដោយ​ចំណាយ​ទៅ​លើ​ការ​ធ្វើ​ដំណើរ​របស់​សិល្បករ ដូចជា​ថ្លៃ​សំបុត្រ​យន្តហោះ ថ្លៃ​​ឡាន ការ​ស្នាក់​នៅ អាហារ​ ​​ប្រាក់​ឧបត្ថម្ភទៅ​​សិល្បករ​នីមួយ​ៗ និង​ការ​ចំណាយ​ផ្សេងៗ។

Comments

Popular posts from this blog

សារមន្ទីរជាតិអង្គជាមជ្ឈមណ្ឌលវប្បធម៌ លើដែនដីពិសិដ្ឋកម្ពុជា

ស្រាបៀរ​អង្គរ ផ្ដល់​រង្វាន់​ប័ណ្ណ​ទឹក​ប្រាក់​ទិញ​អីវ៉ាន់​សរុប​ជាង ៥០០០ ដុល្លារ សម្រាប់​អ្នក​រៀបការ

ក្រសួង​អប់រំអាច​ទទួល​បាន​ថវិកា​សម្រាប់​ឆ្នាំ​២០១៨ ជិត​២០០​លាន​ដុល្លារ លើស​ឆ្នាំ​ចាស់