Zidane មិនបារម្ភទម្រង់លេងធ្លាក់ចុះរបស់ Real ទោះចាញ់២ប្រកួតជាប់គ្នា
គ្រាប់បាល់២គ្រាប់របស់ Dele Alli និង១គ្រាប់របស់ Christian Eriksen បានរកឃើញជ័យជម្នះឲ្យ Spurs លើក្រុមជើងឯកអឺរ៉ុប និងបន្ថែមសម្ពាធមួយកម្រិតទៀតលើលោក Zidane ដែលកំពុងជួបវិបត្តិនៅ La Liga និងចាញ់លើកដំបូងនៅ Champions League រដូវកាលនេះ។ កាលពីចុងសប្ដាហ៍ Real បានចាញ់លើកទីពីរនៅក្របខ័ណ្ឌកំពូលអេស្ប៉ាញក្រោមថ្វីដៃរបស់ Girona ដោយលទ្ធផល២ទល់នឹង១ ធ្វើឲ្យពួកគេដេញពីក្រោយ Barcelona ដែលកាន់កាប់កំពូលតារាងរហូតដល់៨ពិន្ទុ។ ឆ្លើយតបនឹងស្ថានការណ៍បែបនេះលោក Zidane បាននិយាយក្រោយចាញ់ Spurs ថា៖" នេះគឺជាជីវិត។ ខ្ញុំមិនបារម្ភនោះទេនៅពេលនេះ ហើយក៏មិនបារម្ភច្រើនដែររហូតដល់ចប់រដូវកាល។ ទោះជាមានអ្វីកើតឡើងពួកយើងនឹងធ្វើការវិភាគ ដើម្បីកែកំហុស។ Real បានលេងទល់នឹងក្រុមដែលខ្លាំងជាង និងលេងល្អជាងដូច្នេះយើងត្រូវតែទទួលការពិត"៕
Comments
Post a Comment