Ronaldo ស៊ុតចូលតែ Real ស្ពាយបរាជ័យមក Bernabeu វិញ

ក្នុងជំនួបនៅកីឡដ្ឋាន Wembley កាលពីយប់មិញ ក្រោយផ្លុំកញ្ចែចាប់ផ្ដើមការប្រកួតភ្លាម Spurs បានបើកការវាយសម្រុកយ៉ាងខ្លាំង ពិសេសគឺឱកាសស៊ុតយ៉ាងល្អពីខ្សែប្រយុទ្ធឆ្នើម Harry kane តែត្រូវជួយសង្គ្រោះពីអ្នកចាំទី។ រហូតដល់នាទី ២៧ Kieran Trippier បានបញ្ជូនបាល់ឲ្យ Dele Alli បញ្ជូលទីបានសម្រេច។ ក្រោយត្រូវគូប្រជែងនាំមុខក្រុមភ្ញៀវបានបន្តដាក់សម្ពាធលើម្ចាស់ផ្ទះរហូតស៊ុតបាន២ដងផ្ទួនៗដោយ Ronaldo តែមិនអាចផុតដៃអ្នកចាំទី Hugo Lloris បាន។ លុះដល់នាទី៥៦ តារាវ័យក្មេង Dele Alli បានបង្ហាញថ្វីជើងស៊ុតបញ្ចូលទីមួយបាល់យ៉ាងល្អថែមទៀតបន្ទាប់ពីអូសផុតខ្សែការពារ Real ជាច្រើននាក់។ នាទី៦២ Sergio Ramos សឹងតែរកបានមួយគ្រាប់ទៅហើយ តែបែរជាស៊ុតបុកជើង Ronaldo ដែលជាមិត្តរួមក្រុម។ នាទី៦៥ Alli បានបញ្ជូនបាល់ឲ្យ kane ដាច់មាត់រួចក៏បញ្ជូនបន្តឲ្យ Christian Eriksen ស៊ុតកាច់ចង្កេះអ្នកចាំទីរកឃើញគ្រាប់ទី៣ឲ្យក្រុមមានមូលដ្ឋាននៅទីក្រុងឡុងភាគខាងជើង។ លុះសល់១០នាទីចប់ការប្រកួត Ronaldo ស៊ុតបាន១គ្រាប់សងវិញជាការតែតទម្លាក់ឲ្យរបស់ Marcelo៕

Comments

Popular posts from this blog

ស្រាបៀរ​អង្គរ ផ្ដល់​រង្វាន់​ប័ណ្ណ​ទឹក​ប្រាក់​ទិញ​អីវ៉ាន់​សរុប​ជាង ៥០០០ ដុល្លារ សម្រាប់​អ្នក​រៀបការ

ក្រសួង​អប់រំអាច​ទទួល​បាន​ថវិកា​សម្រាប់​ឆ្នាំ​២០១៨ ជិត​២០០​លាន​ដុល្លារ លើស​ឆ្នាំ​ចាស់

រំពឹងអី! ចោរចូលលួចរត់ប្តឹងសមត្ថកិច្ច តែអត់មានអ្នក​កម្រើក​សោះ