ក្រសួង​អប់រំអាច​ទទួល​បាន​ថវិកា​សម្រាប់​ឆ្នាំ​២០១៨ ជិត​២០០​លាន​ដុល្លារ លើស​ឆ្នាំ​ចាស់

ក្រ​សួង​អប់​រំ​អាច​នឹង​ទទួល​បាន​ថវិកា​សម្រាប់​ឆ្នាំ២០១៨​រហូត​ដល់​ជាង​៨០០​លាន​ដុល្លារ​ កើន​ជិត​២០០​លាន​លើស​ឆ្នាំ​២០១៧។ ក្នុង​ជំនួប​ជាមួយ​លោក​ Wener Langen ប្រធាន​គណៈកម្មាធិការកិច្ចការ​សេដ្ឋកិច្ច​ និង​រូបិយវ​ត្ថុ​របស់​សហភាព​អ៊ឺរ៉ុប នៅទី​ស្តីការ​ក្រសួង​ កាលពី​ថ្ងៃទី៣១ ​ខែតុលា ឯកឧត្តម​ អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រី​ក្រ​សួង​សេដ្ឋកិច្ច​បាន​លើក​ឡើង​ថា សមិទ្ធ​ផល​ទាំង​នេះ ​គឺបាន​​មក​ពី​កំណែ​ទម្រង់​ការគ្រប់​គ្រង់ហិរញ្ញ​វត្ថុ​សាធារណៈ ​ដែល​ថា​អាច​ឲ្យ​រាជ​រដ្ឋាភិ​បាល​អាច​សន្សំថវិកា ​និងវិភាជ​ថវិកា​ ទៅ​តាម​ក្រសួង​ស្ថាប័ន​នីមួយៗ​ចំគោលដៅ​។

ថវិកា​របស់​ក្រសួង​អប់រំ ​យុវជន​ និងកីឡា​ ធៀប​នឹង​ចំណាយ​ចរន្ត​ថ្នាក់​ជាតិ​វិញ​ គឺបាន​កើន​ឡើង​ពី១៤,៥% នៅឆ្នាំ២០១៣ ដល់ ១៨,៣% នៅ​ក្នុង​ឆ្នាំ២០១៧​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌​មាន​ របស់​ក្រសួង​សេដ្ឋកិច្ច​​ និង​ហិរញ្ញវត្ថុ​កាល​ពី​ពេល​ថ្មីៗ​នេះ​។​ កាលពី​ថ្ងៃទី​២៧​ខែតុលា ​​ គណៈ​រដ្ឋមន្ត្រី បាន​សម្រេច​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៨​ ដែល​ក្នុងនោះ​រដ្ឋាភិបាល​បានកំណត់​ចំណាយ​ថវិកាជាតិ​ប្រមាណ​ជាង៦​ពាន់​លាន​ដុល្លារ កើន​ឡើង ១៥,២​ភាគរយ ធៀប​នឹង​ថវិកា​ក្នុង​ច្បាប់​ឆ្នាំ​២០១៧​។ ថវិកា​ចំណាយ​នេះគឺ​ស្មើ ២៤,៥៩​ភាគ​រយ​នៃ​ផលិត​ផល​ជាតិ​សរុប (GDP) ។​ តួលេខ​ខាង​លើ​នេះ​​បាន​ធ្វើឱ្យ​ថវិកា​ចំណាយ​លើ​វិស័យ​អប់រំកើន​ពី៦៧៩​លាន​ដុល្លារ​នៅឆ្នាំ២០១៧ ​ដល់ ​៨៥២លាន​ដុល្លារ​នៅ​ឆ្នាំ២០១៨​បើ​គ្មាន​ការ​កែប្រែ​ណាមួយ និង​បាន​ការអនុម័ត​យល់ព្រមពីសភាជាតិ៕ អត្ថបទ​ដោយ៖ សុផល

Comments

Popular posts from this blog

សារមន្ទីរជាតិអង្គជាមជ្ឈមណ្ឌលវប្បធម៌ លើដែនដីពិសិដ្ឋកម្ពុជា

ស្រាបៀរ​អង្គរ ផ្ដល់​រង្វាន់​ប័ណ្ណ​ទឹក​ប្រាក់​ទិញ​អីវ៉ាន់​សរុប​ជាង ៥០០០ ដុល្លារ សម្រាប់​អ្នក​រៀបការ