តន្ត្រីបុរាណស្នាដៃបង្កើតថ្មីបង្កើតឡើងដើម្បីជាមរតកសម្រាប់ក្មេង១០០ឆ្នាំក្រោយ ដែលប្រគំឡើងក្នុងមហោស្រពបុណ្យរួម នៅលើទឹកដីខេត្តសៀមរាប កាលពីពេលកន្លងទៅនេះ ទទួលបានជោគជ័យគួឱ្យកត់សម្គាល់ និងបានទាក់ទាញទាំងភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាយ៉ាងច្រើនកុះករ។ នាយកមជ្ឈមណ្ឌលបេតិកភណ្ឌនៃអង្គការសិល្បៈខ្មែរអមតប្រចាំខេត្តសៀមរាប និងជាអ្នកផ្ដួចផ្ដើមបង្កើតស្នាដៃនេះលោក សុង សេង បានប្រាប់ Sabay ថា កម្មវិធីដែលបានប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃកន្លងទៅនេះ ទទួលបានជោគជ័យច្រើន ព្រោះមានភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាយ៉ាងច្រើន។ លោកបញ្ជាក់ថាការរៀបចំមហោស្រពនេះ គោលបំណងធំបំផុតគឺចង់បញ្ជ្រាបតន្ត្រីបុរាណទៅកាន់ពលរដ្ឋរស់នៅខេត្តសៀមរាប ស្វែងយល់ឱ្យកាន់តែច្រើនពីតន្ត្រីបុរាណ។ លោក សុង សេង បន្ថែមថា នេះជាជោគជ័យធំមួយដែលមហោស្រពនេះទទួលបាន ព្រោះអ្នកដែលបានដឹងពីការផ្សព្វផ្សាយហើយ ពួកគេក៏មកចូលរួមទស្សនាច្រើន។
“កម្មវិធីលើកនេះឃើញថាទទួលបានជោគជ័យខ្លាំង រហូតដល់ពេលខ្លះយើងខ្លាចអត់មានកន្លែងអង្គុយផង ព្រោះពួកគាត់មកមើលច្រើន តែទោះជាយ៉ាងណា ឆ្នាំក្រោយក្រោយយើងអត់ទាន់ដឹងថា នឹងធ្វើទៀតឬយ៉ាងណាទេ ព្រោះយើងត្រូវប្រជុំក្រុមការងារទាំងអស់ វាយតម្លៃផលវិជ្ជមាន និងអវិជ្ជមានសិន ថាមួយណាមានច្រើនជាង រួចទើបយើងសម្រេចជាក្រោយ”។
បើតាមការបញ្ជាក់ពីនាយកមជ្ឈមណ្ឌលបេតិកភណ្ឌនៃអង្គការសិល្បៈខ្មែរអមត ប្រចាំខេត្តសៀមរាប បានឱ្យដឹងថា ការចំណាយទៅលើការរៀបចំមហោស្រពទាំងមូលអស់ប្រមាណ ២៥ ០០០ដុល្លារ (ពីរម៉ឺនប្រាំពាន់ដុល្លារអាមេរិក) ដោយចំណាយទៅលើការធ្វើដំណើររបស់សិល្បករ ដូចជាថ្លៃសំបុត្រយន្តហោះ ថ្លៃឡាន ការស្នាក់នៅ អាហារ ប្រាក់ឧបត្ថម្ភទៅសិល្បករនីមួយៗ និងការចំណាយផ្សេងៗ។

Comments
Post a Comment