អស្ចារ្យមែន! ឈុត​គ្រឿង​អលង្ការ​មាស​ខ្មែរ​នាសម័យ​អង្គរដែលបាត់ ត្រូវ​យកមកដល់វិញ​ស្អែក​ហើយ

ឈុត​គ្រឿង​អលង្ការ​មាស​ខ្មែរ​នាសម័យ​អង្គរដែលបាន​បាត់បង់​ពីកម្ពុជាជាយូរមក​ហើយនោះនឹង​ត្រូវនាំយកពី​អង់គ្លេសមក​ដល់កម្ពុជា​វិញ​នៅ​ថ្ងៃស្អែកពេលព្រឹក។​ ឈុតគ្រឿងអលង្ការមាសសម្រាប់លម្អរូបចម្លាក់នាសម័យអង្គរ ដែលត្រូវនាំមកវិញនោះរួមមានម្កុដ១ ក្បាច់ពាក់សៀតផ្កា១គូ ក្រវិល១គូ ខ្សែក១ ស្នាប់ដៃ១គូ ខ្សែពាក់ឈៀង(ក្រវាត់ទ្រូង) ១គូ និងខ្សែចង្កេះ១។ ឈុតគ្រឿងអលង្ការមាសនេះ​ស្ថិតក្នុងសម័យអង្គររវាងសតវត្សរ៍ទី១១ និង១២នៃគ្រិស្ដសករាជ។

ឯឧត្តម ហ៊ុន ម៉ានី ប្រ​ធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក)ដែលបាន​ចូលរួម​ទៅទទទួល​យក​ឈុតគ្រឿងអលង្ការទាំងនេះបាន​សរសេរសារនៅ​លើទំព័រហ្វេប៊ុកនារសៀលនេះដោយ​អំពាវនាវ​ឲ្យ​ពល​រដ្ឋ​ចូល​រួម​ដង្ហែរ​បេតិកភណ្ឌជាតិ​មួយ​នេះ។ ឯឧត្តម​សរសេរថា៖ «ពួកយើងកំពុងត្រឡប់ទៅវិញហើយ...សូមចូលរួមជាមួយ​ពួកយើងទាំងអស់គ្នា​ អបអរ​បេតិកភណ្ឌជាតិ​របស់យើង​នៅ​សារមន្ទីរជាតិ​នៅ​ថ្ងៃទី២ ខែធ្នូ ពេលព្រឹក»។

Comments

Popular posts from this blog

ប្រទេស៤ ដែល​មាន​ពិធី​បុណ្យ​ស្រដៀង​បុណ្យ​អុំទូក​នៅ​កម្ពុជា

តន្ត្រី​បុរាណ​ស្នាដៃ​បង្កើត​ថ្មី​ដ៏​កម្រ​ ប្រជុំ​៥ប្រទេស​ទាក់​ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិច្រើនកុះករ