អ្នក​ទេសចរនាំ​គ្នា​ថត​រូប​នៅ​មុខ​ភ្នំ​ភ្លើង​បាលី​ដែល​រៀប​ផ្ទុះ ខណៈ​អ្នក​ភូមិ​ភ័យ​បះ​សក់

រូបថត​រាប់​រយ​សន្លឹក​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម អ៊ីនស្ដាក្រាម បង្ហាញ​ពី​ភ្ញៀវ​ទេសចរ​មួយ​ក្រុម​ដែល​កំពុង​ថតរូប​នៅ​ពី​មុខ​ភ្នំ​ភ្លើង​បម្រុង​នឹង​ផ្ទុះ​លើ​កោះ​បាលី ខណៈ​អ្នក​ស្រុក​ជាង ១០​ម៉ឺន​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ដោយ​សារ​តែ​ភ្នំ​ភ្លើង​កំពុង​បញ្ចេញ​ផ្សែង​និង​ផេះ​ដែល​មាន​កម្ពស់​រហូត​ដល់ ៧៦០០ ម៉ែត្រ​ទៅ​លើ​អាកាស។

អ្នក​ទេសចរ​ជា​ច្រើន​បាន​ឈរ​ថត​រូប​នៅ​ពី​មុខ​ប្រាសាទ Lempuyang ឬ​ហៅថា 'ទ្វារ​នៃ​ឋាន​សួរ' ខណៈ​ផេះ​និង​ផ្សែង​ត្រូវ​បាន​គេ​ឃើញ​ហ៊ុយ​ចេញ​ពី​ភ្នំ Agung។ ហើយ​រូប​ថត​ភាគ​ច្រើន​ត្រូវ​បាន​ដាក់​ចំណង​ជើង​ថា​ 'ម្ដង​ក្នុង​មួយ​ជីវិត' ។ អ្នក​នាង Jill Powers ជនជាតិ​អូស្ត្រាលី​បាន​ប្រាប់ Daily Mail ថា​អ្នក​នាង​បាន​ធ្វើ​ដំណើរ​មក​កាន់​កោះ​បាលី ដើម្បី​ទទួល​បទ​ពិសោធន៍​ភ្នំ​ភ្លើង​ដែល​រៀប​នឹង​ផ្ទុះ​ដោយ​ខ្លួន​ឯង។គួរ​រំលឹក​ថា ភ្នំភ្លើង Agung បាន​និង​កំពុង​តែ​បាញ់​ផេះ​ពណ៌​ស និង​ប្រផេះ​ទៅ​លើ​អាកាស​ជាង​មួយ​សប្ដាហ៍​មក​ហើយ ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ជាប់​គាំង​នៅ​លើ​កោះ​ដោយ​សារ​តែ​ជើង​ហោះ​ហើរ​ត្រូវ​បាន​ពន្យារ​ពេល។

Comments

Popular posts from this blog

សារមន្ទីរជាតិអង្គជាមជ្ឈមណ្ឌលវប្បធម៌ លើដែនដីពិសិដ្ឋកម្ពុជា

ស្រាបៀរ​អង្គរ ផ្ដល់​រង្វាន់​ប័ណ្ណ​ទឹក​ប្រាក់​ទិញ​អីវ៉ាន់​សរុប​ជាង ៥០០០ ដុល្លារ សម្រាប់​អ្នក​រៀបការ

ក្រសួង​អប់រំអាច​ទទួល​បាន​ថវិកា​សម្រាប់​ឆ្នាំ​២០១៨ ជិត​២០០​លាន​ដុល្លារ លើស​ឆ្នាំ​ចាស់