សារមន្ទីរជាតិអង្គជាមជ្ឈមណ្ឌលវប្បធម៌ លើដែនដីពិសិដ្ឋកម្ពុជា

បដិមា ព្រះពុទ្ធ រូប ប្រមាណ ១ពាន់ អង្គ​ មាន​គ្រប់​ទំហំ​ និង​សណ្ឋាន​នៃ​កាយ​វិការ​ក្នុង​សភាព​ស្ងៀម​ស្ងាត់​ កំពុង​អន្ទង​ដួង​ចិត្ត និង​ចាប់​ចង​ក្រសែ​ភ្នែក​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍​ទស្សនា​​យ៉ាង​ផ្ចិត​ផ្ចង់​ជាមួយ​នឹង​ការ​ស្ញប់​ស្ញែង​​​អំពីស្នា​ដៃ​សិល្បៈ​ចម្លាក់​របស់​បុព្វបុរស​ខ្មែរ​។ បដិមា​ទាំង​នេះ​មាន​អាយុ​កាល​ចាប់​តាំ​ង​ពីមុន​សម័យ​អង្គរ​ដល់​សម័យ​ក្រោយ​អង្គរ ​ហើយ​ត្រូវ​បាន​​ដាក់​តាំង​នៅ​ក្នុង​វិចិត្រ​សាល​ឯក ​ព្រះពុទ្ធ​បដិមា​មួយ​ពាន់​អង្គ​​ ដែល​ជាផ្នែក​ដ៏សំខាន់​​មួយ​នៃសារមន្ទីរ​ជាតិ​អង្គរ​។​ សារមន្ទីរ​ជាតិ​អង្គរ​ ជា​មជ្ឈ​មណ្ឌល​វប្បធម៌​បេតិក​ភណ្ឌ​ដ៏​ធំ​មួយ​ក្នុង​ខេត្ត​សៀម​រាប និងបាន​បើកទ្វារ​ទទួល​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ កាលពី​ថ្ងៃទី១២​ ខែ​វិច្ឆិកា ឆ្នាំ២០១៧​។ សារមន្ទីរនេះ​នឹង​ផ្សព្វផ្សាយ​អំពី​វប្បធម៌-អរិយធម៌​ដ៏ខ្ពង់ខ្ពស់​របស់ជនជាតិខ្មែរ​។ នេះ​បើតាម​ការ​បញ្ជាក់របស់​មន្ត្រី​របស់សាមន្ទីរមួយនេះ។​

លោក​ សេង កុម្ភៈ ប្រធាន​ផ្នែក​ថែរក្សា​សមច្ច័យ​(ថែរក្សា)នៃ​សារមន្ទីរ​​ជាតិអង្គរ​បាន​ឲ្យ​ដឹង​ថា សារមន្ទីរនេះ​បាន​សាង​សង់​ឡើង​លើ​ផ្ទៃ​ដី​ប្រមាណ ​២ម៉ឺន​ម៉ែត្រ​ក្រឡា ​និង​​មាន​បែង​ចែក​ជា ​៨វិចិត្រ​សា​ល​​ធំៗ។ លោក​បញ្ជាក់​ថា សារមន្ទីរ​ជាតិអង្គរ​ជាកន្លែ​ង​ផ្ដល់​ចំណេះ​​ដឹងអំពី​អរិយធម៌​ខ្មែរ​ដល់ភ្ញៀវទេសចរ មុន​នឹង​អ្នកទាំង​នោះ​​ទៅ​ទស្សនា​ដល់​ប្រាសាទ​ផ្ទាល់​។ បច្ចុប្បន្ន​សារមន្ទីរ​ជាតិ​អង្គរ​មាន​ដាក់​តាំង​បង្ហាញ​រូបបដិមា និង​ចម្លាក់​នានា​សរុប​ជាង ១៣០០​រូប។ លោក សេង​ កុម្ភៈ ឲ្យ​ដឹង​ថា បដិមា​ទាំង​នេះ​ត្រូវ​បាន​នាំយក​មក​ពី​អភិរក្សដ្ឋាន​អង្គរ និង​សារមន្ទីរ​ជាតិ​នៅ​រាជធានី​ភ្នំពេញ​។

វិចិត្រ​សាល​នីមួយៗ​របស់​សារមន្ទីរ​ជាតិ​អង្គរ​ត្រូវ​បាន​រៀប​ចំ​យ៉ាង​មាន​របៀប​រៀប​រយ ក្នុង​នោះ​រួម​មាន​​វិចិត្រ​សាល​ឯក​ព្រះ​ពុទ្ធ​បដិមា ១ពាន់​អង្គ វិចិត្រសាល​​អរិយ​ធ​ម៌ខ្មែរ​ ជំនឿ​សាសនា វិចិត្រសាល​ទាក់​ទង​​នឹង​អង្គរវត្ត អង្គរធំ ព្រះ​មហាក្សត្រ​ខ្មែរ​ដ៏អស្ចារ្យ​ សិលា​ចារិក និង​សម្លៀក​បំពាក់​សម័យ​បុរាណ​ខ្មែរ​ជា​ដើម​។​

Comments

Popular posts from this blog

ស្រាបៀរ​អង្គរ ផ្ដល់​រង្វាន់​ប័ណ្ណ​ទឹក​ប្រាក់​ទិញ​អីវ៉ាន់​សរុប​ជាង ៥០០០ ដុល្លារ សម្រាប់​អ្នក​រៀបការ

ក្រសួង​អប់រំអាច​ទទួល​បាន​ថវិកា​សម្រាប់​ឆ្នាំ​២០១៨ ជិត​២០០​លាន​ដុល្លារ លើស​ឆ្នាំ​ចាស់